Morata បកស្រាយអាថ៍កំបាំងមួយដែលជាមូលហេតុបរាជ័យអាជីពនៅជាមួយនឹង Chelsea

0

ខ្សែប្រយុទ្ធអេស្បាញ Morata ដែលធ្លាប់បានបង្ហាញវត្តមាននៅក្នុងលីកកំពូលនៃប្រទេសអង់គ្លេសជាមួយនឹងក្លឹបតោខៀវ Chelsea នោះមកដល់ពេលនេះហាក់ដូចជានៅតែមិនទាន់អស់ចិត្តជាមួយនឹងក្លឹបនិងមិត្តរួមក្លឹបឡើយក្រោយការបរាជ័យអាជីពស្ទើរងើបមុនមិនរួចនៅគ្រានោះ។

កីឡាករខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះបច្ចុប្បន្នកំពុងលេងជាមួយនឹងក្លឹប Atletico Madrid ក្នុងលក្ខណ្ឌខ្ចីជើងជាមួយនឹងកុងត្រារហូតដល់ឆ្នាំ២០២០ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺកីឡាករផ្ទាល់តែងតែបានជម្រុញឲ្យក្លឹបនិងគ្រូបង្វឹកលោក Diego Simeone ដើម្បីចាយលុយទិញរូបគេដាច់ចេញពី Chelsea តែម្តង។

ចុងក្រោយនេះកីឡាករ Morata បានរំលឹកពីអតីតកាលដ៏ជូរចត់ពេលលេងជាមួយនឹង Chelsea។Morata និយាយថារូបគេចាប់ផ្តើមបានយ៉ាងល្អពេលទៅលេងអង់គ្លេសដំបូងប៉ុន្តែគ្រាមួយដែលគេបានសះស្បើយពីរបួសនិងត្រឡប់ចូលប្រកួតវិញទាំងមិត្តរួមក្លឹបនិងអ្នកគាំទ្រគឺមិនបានផ្តល់ការគោរពសម្រាប់ខ្លួនឡើយរីឯការប្រកួតវិញរូបគេតែងតែទទួលបាល់ពីកីឡាករដែលជាជនជាតិអេស្បាញដូចគ្នាប៉ុណ្ណោះ៕

ប្រែសម្រួល:Lee