Allegri នឹងហោះទៅអង់គ្លេសសង្ស័យថានឹងអាចទទួលយកកុងត្រាជាមួយនឹងChelsea

0

រហូតមកដល់ពេលនេះលោក Massimiliano Allegri បានបង្ហាញប្រាប់គ្រប់គ្នាហើយថាលោកនឹងស្វែងរកឱកាសដើម្បីស្វែងរកបទពិសោធថ្មីមួយក្រោយចំណាយពេលអស់រយៈពេលជាង៥ឆ្នាំមកហើយយ៉ាងជោគជ័យជាមួយនឹងក្លឹប Juventus។

ប្រភពជិតស្និទ្ធរបស់លោក Allegri បានអះអាងថាលោកនឹងចាប់ផ្តើមដំណើរទស្សនកិច្ចកំសាន្តរបស់ខ្លួនជាមួយនឹងមិត្តស្រីនាង Ambra Angiolini នៅក្នុងប្រទេសបារាំងមុននឹងធ្វើការហោះហើរទៅកាន់ទីក្រុងឡុងចក្រភពអង់គ្លេសដែលជាទីដែលលោកតែងតែសាកសួរព័ត៌មានពីជីវិតរស់នៅទីនេះពីមិត្តភ័ក្តរបស់ខ្លួនគឺលោក Antonio Conte។

ខណៈដែលស្ថានភាពតានតឹងរវាងក្លឹបតោខៀវ Chelsea និងលោកគ្រូបង្វឹក Sarri កាន់តែខ្លាំងឡើងនោះគេជឿជាក់ថាការមកដល់ប្រទេសអង់គ្លេសលើកនេះលោក Allegri នឹងយកឱកាសនេះដើម្បីពិភាក្សាគ្នាជាមួយនឹង Chelsea ជាមិនខាន៕

ប្រែសម្រួល:Lee