ភ្នំពេញ៖យោងតាមការបង្ហោះរបស់ផេកផលិតកម្មមហាហង្ស គឺរឿង”ព្រលឹង” បានចេញTrailer ជាផ្លូវការហើយ បន្ទាប់ពីផលិតកម្មមួយនេះទើបតែកើបលុយពីរឿង”ផ្ទះចុងភូមិ”ក្ដៅៗ។ ភាពយន្តនេះ ក៍ត្រូវបានគេអះអាងថា នឹងកើបលុយមិនធម្មតា ក្រោយបង្អួតខ្លួនក្នុងរោងទំនើប មិនចាញ់រឿង”ផ្ទះចុងភូមិ” ផងដែរ។
ភាពយន្តរឿង”ព្រលឹង” នេះ ទើបតែចេញ Trailer ប៉ុណ្ណោះ ដោយគ្រាន់តែចេញជា Poster និងប៉ាណូរឿងលើហ្វេសប៊ុក គឺមានការចាប់អារម្មណ៍តែម្ដង។ ប្រភពពីផលិតកម្មមហាហង្សបានអះអាងថា ភាពយន្តនេះនឹងក្លាយជារឿងដែលខ្លួនរំពឹងអាចកើបលុយបានច្រើន មិនខុសគ្នាពីភាពយន្តរឿង”ផ្ទះចុងភូមិ”នោះឡើយ ដោយសម្អាងលើគុណភាព និងសាច់រឿង បើទោះជាភាពយន្តរឿង”ផ្ទះចុងភូមិ” ជាប់ចំណាត់ថ្នាក់ជាភាពយន្តដែលកើបលុយបានខ្ពស់ក្នុងពេលបញ្ចាំង។
ភាពយន្តនេះត្រូវបានប្រកាសថា ចំណាយការផលិតអស់ច្រើន ហើយសម្រាប់បញ្ហាបច្ចេកទេស ក៍រឹតត្បិតខ្លាំង ដើម្បីតម្រូវទីផ្សារភាពយន្តខ្មែរផងដែរ នៅក្នុងកាលៈទេសៈដែលអ្នកគាំទ្រ កាន់តែចេះមើលកុន ខណៈដែល Poster និង Trailer គឺគ្រាន់តែបង្ហោះឡើងក៍ធ្វើអោយមានការកោតសរសើរ។ ភាពយន្តនេះគ្រោងប្រកាសលក់សំបុត្រនៅថ្ងៃទី៤ កក្កដា ខែក្រោយ ដោយអ្នកគាំទ្រក៍រំពឹងថាហោចណាស់ ក៍បានចំណូលអាចតាមស្មើនឹងប្រាក់ចំណូលរបស់រឿង”ផ្ទះចុងភូមិ”មុននេះ៕
ទស្សនាសាច់រឿង Trailer ដូចខាងក្រោមនេះ៖







