Liverpool បានបញ្ជាក់ថា Daniel Sturridge និង Alberto Moreno នឹងធ្វើការចាកចេញពីក្លិប ពេលដែលកុងត្រាពួកគេផុតសុពលភាព ដែលបញ្ចប់នៅខែមិថុនា នេះតែម្តង ។
Sturridge បានចូលរួមជាមួយម្ចាស់ពាន Champions League សម័យកាលថ្មី ក្រោយចាកចេញពីតោខៀវ កាលពីខែមករា ឆ្នាំ ២០១៣ ហើយរកគ្រាប់បាល់បាន ៦៧គ្រាប់ ក្នុងចំណោមវត្តមានលេង ១៦០ លើក ។
ដោយឡែក Moreno វិញ ត្រូវបានក្លិបចុះហត្ថលេខាយកពី Sevilla កាលពីខែសីហា ឆ្នាំ២០១៤ ដោយបង្ហាញខ្លួនលេង ១៤១លើក ហើយរកគ្រាប់បាល់ចំនួន ៣គ្រាប់ ។
កីឡាករទាំងពីរ បានតស៊ូលេង ទាំងត្រដាបត្រដួស ក្រោមការដឹកនាំរបស់ Kloop នារដូវកាល 2018-19 ដោយក្នុងនោះ Sturridge លេងបានតែ ៨ប្រកួត ហើយ Moreno លេងបានតែ ៤ប្រកួតតែប៉ុណ្ណោះ ៕