Phil Jagielka ដែលលេងក្នុងតំណែងការពាររបស់ក្លិប Everton បានប្រកាសថាគាត់នឹងចាកចេញពីក្លិបក្រោយលេងអស់រយៈពេល ១២ឆ្នាំ នៅពហុកីឡដ្ឋាន Goodison Park ។
ប្រធានក្រុមដឹកនាំការលេង រូបនេះបានបង្ហាញខ្លួនជូនក្លិបចំនួន ៣៨៦ លើក ដោយចូលរួមលេងជាមួយក្លិបនៅឆ្នាំ ២០០៧ ក្រោយការចាកចេញពី ក្លិប Sheffield United ។
ក្រៅពីនេះ Jagielka បានចូលរួមជួយឲ្យតោបីអង់គ្លេសឈ្នះពាន រង្វាន់ 40 លើក និងជួយឲ្យអង់គ្លេសលើកពាន World Cup ផងដែរ ។
គាត់បានប្រកាសនៅលើអ៊ីនស្ត្រាក្រាមថា វាលំបាកណាស់ក្នុងការបញ្ជាក់ពីស្ថានភាពអនាគតរបស់ខ្ញុំ នៅរដូវកាលក្រោយ ហើយក៏សម្រេចចិត្តមិនបន្ត លេងនៅក្លិប ហើយដំណើរការលេងនៅក្លិប Everton ត្រូវបានបញ្ចប់ហើយ បន្ទាប់ពីលេងបាន ១២រដូវកាល ដ៏អស្ចារ្យ នោះ។
លោកបន្តថា លោកពិតជាមានសំណាងណាស់ ដែលអាចលេងបានរហូតដល់ទៅ ៣៨០ ប្រកួត ហើយធ្វើជាប្រធានក្រុមដឹកនាំការលេង រយៈពេល ៦ឆ្នាំ ៕