FIFA បានធ្វើការប្រកាសជាផ្លូវការនៅថ្ងៃចន្ទដើមសប្តាហ៍ថាប្រទេសកាតាគឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA Club World Cup ក្នុងឆ្នាំ២០១៩និង២០២០ដើម្បីធ្វើជាព្រឹត្តិការណ៍សាកល្បងមុនដំណើរការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA World Cupនៅឆ្នាំ២០២២ ។
កាតានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួត FIFA Clup World Cup ឆ្នាំ២០១៩និង២០២០នៅក្នុងទម្រង់លេងចំនួន៧ក្រុមធម្មតាហើយជាមួយនឹងការកែសម្រួលនៃការប្រកួតដែលមានក្រុមចំនួន២៤ដែលនឹងត្រូវលេងពីឆ្នាំ២០២១។
ចំពោះ FIFA ការប្រកួតប្រជែងឆ្នាំ២០១៩និង២០២០នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានតម្លៃក្នុងការបង្កើតឡើងសម្រាប់ ត្រៀមការប្រកួត FIFA World Cup ឆ្នាំ២០២២។
ព្រឹត្តិការណ៍ FIFA Clup World Cup ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០០នៅប្រទេសប្រេស៊ីលដោយមានការចូលរួមជាធម្មតាពីក្លឹបនៅក្នុងសហព័ន្ធបាល់ទាត់ទាំង៦ទ្វីប៕
ប្រែសម្រួល:Lee