Atletico Madrid និង Valencia កំពុងចាប់អារម្មណ៍ដាក់គោលដៅល្បួងយកកីឡាករ ខ្សែប្រយុទ្ធក្លិប Monaco គឺ Radamel Falcao នារដូវកាលក្តៅនេះ។
Diario AS បានចុះផ្សាយថា កំពុងព្យាយាមរៀបចំកញ្ចប់ទឹកប្រាក់ ទិញខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី ។ Radamel Falcao បច្ចុប្បន្នរកបាន ១៦គ្រាប់ ក្នុងចំណោម ៣៨ប្រកួត នៅលីកកំពូលបារាំងនារដូវកាលនេះ ប៉ុន្តែកំពុងរៀបចំខ្លួនចាកចេញក្រោយបង្ហាញខ្លួនលេងនៅលើទឹកដី បារាំង ៣ឆ្នាំ។
Falcao ធ្លាប់បានចំណាយពេល ២ឆ្នាំនៅ Atletico នៅឆ្នាំ ២០១១ ដល់ ២០១៣ ដោយរកគ្រាប់បាល់បាន ៧០គ្រាប់ នឹងជួយឲ្យក្លិបលើកពាន Europa League និង Copa del Rey។
