ពីArsenal ទៅ West Ham និងចុងក្រោយនេះ Lucas Perez ផ្លាស់ទៅអេស្បាញវិញក្នុងតម្លៃ២,៥លានផោន

0

ក្លឹប Deportivo Alaves បានចាប់ផ្តើមការងារទិញកីឡាករថ្មីរបស់ពួកគេហើយសម្រាប់រដូវកាលក្រោយដោយក្នុងនោះពួកគេបានជោគជ័យក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Lucas Perez ពីក្លិប West Ham United ក្នុងតម្លៃប្រមាណជា២,៥លានអឺរ៉ូ។

ការផ្ទេរលើកនេះត្រូវបានគេមើលឃើញថាកីឡាករ Perez វិលត្រឡប់មកកាន់ក្លឹបដើមរបស់ខ្លួនវិញគឺជាកន្លែងដែលគាត់បានចាប់ផ្តើមអាជីពរបស់គាត់ក្នុងនាមជាកីឡាករក្រុមយុវជនម្នាក់និងមិនទទួលបានជោគជ័យខ្លាំងនៅក្នុងក្របខ័ណ្ឌ Premier League ។

កីឡាករវ័យ៣០ឆ្នាំរូបនេះធ្លាប់បានចូលរួមជាមួយក្រុមកាំភ្លើងធំ Arsenal បន្ទាប់ពីរដូវកាលមួយដែលគាត់បានស៊ុតបាល់បញ្ចូលទីចំនួន១៨គ្រាប់សម្រាប់ក្រុម Deportivo la Coruna។ប៉ុន្តែគាត់បានស៊ុតបញ្ចូលទីត្រឹមតែមួយគ្រាប់ប៉ុណ្ណោះសម្រាប់ក្រុមកាំភ្លើងធំមុនពេលត្រលប់ទៅក្លឹបចាស់របស់គាត់វិញ។

កាលពីរដូវកាលមុនរូបគេស៊ុតបញ្ចូលទីបាន៦គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន១៩លើកក្នុងការប្រកួតទាំងអស់សម្រាប់ក្រុម West Ham ប៉ុន្តែគេមិនអាចបង្ហាញខ្លួនជាជម្រើសទី១ឡើយក្នុងការប្រកួតរបស់West Hamខណៈដែលដែលមានវត្តមានរបស់កីឡាករខ្លាំងៗដូចជាMarko Arnautovic និង Javier Hernandez នៅឡើយនោះ៕

ប្រែសម្រួល:Lee