ប្រភពព័ត៌មាន The Express បានចុះផ្សាយថា ក្លិបតោខៀវ Chelsea បានដាក់គោលដៅរបស់ខ្លួន ដោយចង់បានអតីតកីឡាករខ្លួន Frank Lampard បច្ចុប្បន្នជាគ្រូបង្វឹករបស់ក្លិប Derby Country ។
ប្រភពបានបន្តថា ក្លិបយក្សនៅអ៊ីតាលី Juventus ក៏ចង់បាន Maurizio Sarri ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។ ប្រភពដដែលបញ្ជាក់ថា គ្រូតោខៀវបច្ចុប្បន្ន ចង់ចាកចេញពីតោខៀវ ហើយក្លិប Chelesea ចង់ជួសមកវិញ គ្រូ Derby ប៉ុន្តែក្លិបដែលកំពុងឡើងកូដនេះ បានទាមទារតម្លៃពី តោខៀវ ក្នុងតម្លៃ ៤លានផោន ។
Lampard ធ្វើបានជោគជ័យជូនដល់ក្លិប Derby Country នៅក្នុងក្របខណ្ឌ Championship លីកទី២អង់គ្លេស។ ប៉ុន្តែអ្វីដែលលំបាកនោះ ការងារនៅតោខៀវ ត្រូវបានរាំងស្ទះលក្ខណ្ឌមិនឲ្យផ្លាស់ប្តូរ ដោយសារតែមានបញ្ហាខុសបច្ចេកទេសក្នុងការផ្ទេរកីឡាករកន្លងមក ជាពិសេសជាមួយ រឿងហិរញ្ញវត្ថុ ។
ថ្វីបើដូច្នោះមែន តោខៀវបានព្យាយាម ចរចារជាមួយ Lampard ក្នុងករណីដែលលោក Sarri នឹងធ្វើដំណើរចាកចេញពីទឹកដីអង់គ្លេស៕