Paul Pogba អាចនឹងវិលទៅកាន់ Juventus ហើយ Beckham ចង់បាន Suarez

0

Paul Pogba នឹងវិលទៅកាន់ ក្លិបសេះបង្កង់ Juventus បន្ទាប់ពីវិលមក កាន់ទឹកដីបិសាចក្រហម រយៈពេល ៣ឆ្នាំ ។ នេះបើតាមការចុះផ្សាយលើទំព័រ​ព័ត៌មានពី​អ៊ីតាលី ។​
ប្រភពព័ត៌មាន Sky Sport Italia បានចុះផ្សាយថា ម្ចាស់ពាន Serie A បានចាប់ផ្តើមធ្វើការផ្ទេរអតីតខ្សែបម្រើ Pogba ។
នាយកគ្រប់គ្រងផ្នែកកីឡាករ លោក Fabio Paratic កន្លងទៅបានប្រាប់អ្នកសារព័ត៌មានថា នឹងបើក​ការពិភាក្សា​ជាមួយភ្នាក់ងារ ជួញដូរកឡាករ​សញ្ជាតិបារាំង Mino Raiola ។​

ដោយឡែកកីឡាកររបស់ Barcelona ឯណោះវិញ Luis Suarez អាចនឹងក្លាយជាគោលដៅយ៉ាងសំខាន់របស់ David Beckham. ដោយសហស្ថាបនិក​ក្លិប Inter Miami ចង់បានកីឡាករ​អាយុ ៣២ឆ្នាំរូបនេះ ដើម្បីយកមកលេងនៅលីកកំពូល​អាម៉េរិក MLS សម្រាប់រដូវកាល ឆ្នាំ២០២០ ។ នេះបើយោងតាម Esport3​៕