MAURIZIO SARRI ប្រហែលនឹងចូលរួមជាមួយអតីតតារាបាល់ទាត់ របស់គាត់ Kalidou Koulibaly ប្រសិនបើគាត់ក្លាយជាគ្រូបង្វឹករបស់ Juventus វិញ ។
ក្លិបកំពូលក្នុងក្របខណ្ឌ ស៊េរីអេអ៊ីតាលី កំពុងស្វះស្វែង សំឡឹងរកមើល ខ្សែការពារកណ្តាលថ្មី នារដូវកាលនេះ ។
ប្រភពព័ត៌មាន Tuttosport បានចុះផ្សាយថា ក្លិប Juventus សង្ឈឹមថា ទំនាក់ទំនងរវាង Sarri និង Kalidou Koulibaly អាយុ ២៧ឆ្នាំរូបនេះ អាចនឹងបង្កើនឱកាសឲ្យពួកគេ ចុះហត្ថលេខាយកខ្សែការពារសញ្ជាតិសេនីហ្គាលរូបនេះបាន។
ខណៈដែល Sarri កំពុងជោគជ័យជាមួយតោខៀវនារដូវកាលនេះ Juventus ក៏បានដាក់ផែនការព្រមទាំងធ្វើការអះអាងថា គ្រូអាយុ ៦០ឆ្នាំរូបនេះ នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ពួកគេក្នុងពេលខាងមុខ។