សារព័ត៌មានក្នុងប្រទេសបារាំងបានចុះផ្សាយថា ម្ចាស់ក្លិប PSG កំពុងពិភាក្សាដើម្បីទិញយកក្លិប Leeds United ។
សេដ្ឋី Nasser Al-Khelaifi ដែលជានាយក Qatar Sports Investments និងជាមេធំ PSG ដោយបានជួបខាងប្រធានក្លិប ស្ថិតក្នុងក្របខណ្ឌ Championship កាលពីថ្ងៃច័ន្ទ ។
សេដ្ឋីអាយុ ៤៥ឆ្នាំ បានមកដល់ Parc des Princes នៅឆ្នាំ ២០១១ និងបានចំណាយថវិកា ៣០០លានផោន ចុះហេត្ថលេខាលើ Neymar និង Kylian Mbappe ។
ទោះបីជាយ៉ាងនេះក្តី លីកកំពូលនៅក្នុងប្រទេសបារាំង បានបន្តតស៊ូ ដើម្បីយកពាននៅតំបន់អឺរ៉ុប ហើយក៏កំពុងព្យាយាមទិញ យកក្លិប កំពូល នៅតំបន់អឺរ៉ុបផងដែរ ។
លោក Nasser Al-Khelaifi កំពុងធ្វើការព្យាយាមជួប Radrizzani និងអ្នកគ្រប់គ្រង Marcelo Bielsa នៅ Doha លើសក្តានុពលទិញយក ក្លិបដែលកំពុងស្ថិតនៅលេខរៀងទី២ ក្នុងក្របខណ្ឌ EFL Championship នារដូវកាលនេះ៕