លោក Ronald Koeman គ្រូបង្វឹករបស់ ហុល្លង់ បានធ្វើការច្រានចោលថា វាមិនទាន់ដល់ពេលដែលគាត់សម្រេចចិត្តដើម្បីក្លាយជាគ្រូបង្វឹក ថ្មីរបស់ Barcelona ឡើយ។
អតីតគ្រូបង្វឹករបស់ Everton និង Southampton បានប្រាប់ដល់ NOS យ៉ាងខ្លីថា វាមិនមែនរឿងមួយឆ្នាំនោះទេ ហើយក៏មិនមែនមួយរដូវកាល ដែរ ហើយត្រូវតែចូលខ្លួនទៅកាន់ European Championships ហើយពេលនេះវាមិនមែនជាពេលដ៏ត្រឹមត្រូវសម្រាប់លោក។
បច្ចុប្បន្នគ្រូហុល្លង់កំពុងរៀបចំក្រុម ដើម្បីត្រៀមខ្លួនទៅការប្រកួត Nations League Finals នៅក្នុងខែមិថុនានេះ ដើម្បីជួបអង់គ្លេស នៅវគ្គ ៤ក្រុម ៕