គ្រូជម្រើសជាតិបារាំងថា របួស​Mbappe យប់មិញមិនធ្ងន់ធ្ងរនោះទេ

0

គ្រូជម្រើសជាតិរបស់បារាំងលោក Didier Deschamps បានលើកឡើងថា បញ្ហារបួសកជើងកូនក្រុមរបស់ គឺ Kylian Mbappe មិនដល់ថ្នាក់ធ្ងន់ធ្ងរ នោះទេ​។
Mbappe ត្រូវបានអង្គុយក្នុងតំណែងបំរុង នៅតង់ទី​២ ពេលដែល ក្រុមជម្រើសជាតិបារាំង បានយកឈ្នះលើប្រទេសប៊ូលីវៀ ក្នុងលទ្ធផល 2-0 នៅយប់ថ្ងៃអាទិត្យ ។
តារាបាល់ទាត់របស់ក្លិប PSG បានប៉ះទង្គិចតិច​តូច ជាមួយកីឡាករRaul Castro របស់ក្រុម ប៊ូលីវៀ ។ ទោះបីយ៉ាងណាក៏ដោយលោក Deschamps ហាក់មិនភ័យខ្លាច នឹងព្រួយបារម្ភ ទៅលើបញ្ហារបស់ Mbappe មុនពេលជួបតួគី ក្នុងព្រឹត្តិការណ៍ Euro 2020 ។​
Deschamps បានប្រាប់អ្នកព័ត៌មានថា វាមិនធ្ងន់ធ្ងរនោះទេ វាគ្រាន់តែឈឺតិចតួចលើប្រអប់កជើង បន្ទាប់ពីប៉ះទង្គិច ទីនេះគ្មានហានិភ័យនោះទេ គាត់គួរតែនឹងទៅប្រកួតនៅវគ្គបន្ទាប់ ។
Mbappe បានក្លាយជាអ្នករកគ្រាប់បាល់ Top 1 នៅលីកកំពូលបារាំង និងជាប់ឈ្មោះជាកីឡាករល្អប្រចាំឆ្នាំ ដោយក្នុងនោះរកបាន ៣៣គ្រាប់ នៅក្នុងចំណោម៣៩ ប្រកួត នារដូវកាលឆ្នាំ ២០១៩ នេះ៕