អតីតខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហមលោក Michael Owen បាននិយាយថា Man Utd នឹងជួសជុលនូវចំណុចខ្វះខាតរបស់ពួកគេឡើងវិញ តាមរយៈកីឡាករវ័យក្មេងដែលកំពុងលេងនៅក្លិបស្រាប់ ដែលធ្វើឡើងនៅនារដូវកាលក្រោយ ហើយ Ole Gunnar Solskjaer កំពុងមានមោទន ភាពសម្រាប់កីឡាករវ័យក្មេងរបស់គាត់ផងដែរ។
គ្រូបង្វឹកបិសាចក្រហមកំពុងតែធ្វើឲ្យក្លិបរបស់គាត់ មានភាពស្រស់ស្រាយឡើងវិញ នារដូវកាលក្រៅ តែ Owen ជឿជាក់ថា គ្រូសញ្ជាតិន័រវ៉េនេះ នឹងនាំនូវកីឡាករវ័យក្មេងរបស់ក្លិប បន្ថែមពីលើការទិញដ៏ធំ ។
ថ្លែងទៅកាន់ Press Association Sport អតីតកីឡាករឆ្នើមបិសាចក្រហម វាមានភាពលំបាកសម្រាប់លោក Ole Gunnar Solskjaer ក្នុងទីផ្សារ ផ្ទេរកីឡាករខាងមុខ ដោយចង់បានកីឡាករ ៣ ទៅ ៤នាក់ ខណៈដែលទីផ្សារកំពុងបើកនោះ។
លោកបានបន្តថាក្លិបបិសាចក្រហម មានការគ្រប់គ្រងល្អជាងមុន ហើយជឿជាក់ថា ជាក្រុមដែលល្អជាងការដឹកនាំស្ថិតនៅក្រោមលោក David Moyes, Louis van Gaal និង Mourinho ។ យើងបានឃើញស្រាប់ហើយការប្រកួតជាច្រើនក្រោមការដឹកនាំរបស់លោក Solskjaer ធ្វើបានល្អ តែបន្ទាប់មកវាក៏បានធ្លាក់ចុះ ។រឿងមួយដែលយើងអាចឃើញ ក្រោមការដឹកនាំរបស់ Solskjaer គឺជំរុញកីឡាករវ័យក្មេងដែលមានសមត្ថភាព មកលេងឈុតធំ ហើយ ក្នុងចំណោម ៤នាក់នោះ គេនឹងក្លាយជាកីឡាករឆ្នើមប្រចាំក្លិបតែម្តង នាថ្ងៃអនាគត។
Tahith Chong, Angel Gomes និង Mason Greenwood នឹងអាចចូលរួមលេងនៅរដូវកាលក្រោយជាមួយក្លិបតែម្តង ហើយ James Garner មានសតម្ថភាពប្រហាក់ប្រហែលទៅនឹង Michael Carrick គួរតែឃើញគាត់លេងនៅមុនរដូវកាលចាប់ផ្តើមនេះ។ ដោយឡែកខ្សែការពារវ័យក្មេង Axel Tuanzebe ដែលលេងក្នុងលក្ខណៈខ្ចីជើងនៅ Aston Villa កំពុងជោគជ័យ អាចនឹងត្រូវក្លិបកោះហៅមកវិញ ដោយចូលរួមលេង ១១នាក់ ក្នុងទីលានក្នុងតំណែងខ្សែការពារ៕