អតីតកីឡាករ​កាំភ្លើងធំ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃម្សិលមិញ

0

អតីតកីឡាករក្លិប Sevilla និង Arsenal លោក Jose Antonio Reyes បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍
អតីតកីឡាករក្លិបកាំភ្លើងធំ និង Sevilla បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅអាយុ ៣៥ឆ្នាំ ។នេះបើតាមក្លិប Sevilla បានបញ្ជាក់ ។
កីឡាករខាងលើបច្ចុប្បន្នជាកីឡាកររបស់ក្លិប Extremadura UD លីកទី​២ របស់អេស្ប៉ាញ ។​
Reyes បានមកដល់ក្លិប Sevilla ក្នុងអាជីពនាមជាកីឡាករថ្នាលតែប៉ុណ្ណោះ ហើយក៏បានក្លាយជាកីឡាករជំទង់របស់ក្លិប ហើយអាចរកនូវតម្លៃខ្លួន ថ្លៃតាមរយៈការផ្លាស់ទៅកាន់ទឹកដី កាំភ្លើងធំ នៅឆ្នាំ ២០០៤ ដោយបន្តជំហរលេងបានតែ ៣ឆ្នាំប៉ុណ្ណោះ ។ ក្រោយមកគាត់បានផ្លាស់ទៅលេង នៅ Real Madrid, Atletico Madrid និង Benfica​ ៕