Suarez ប្រកាសឈ្មោះនៅក្នុងបញ្ជីជម្រើសជាតិអ៊ុយរ៉ាហ្គាយជាផ្លូវការ

0

ខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ Luis Suarez ត្រូវបានគេដាក់ឈ្មោះនៅក្នុងក្រុមជម្រើសជាតិទាំង២៣នាក់របស់អ៊ុយរូហ្គាយសម្រាប់ការប្រកួត Copa America ដែលនឹងត្រូវប្រព្រឹត្តទៅនៅក្នុងប្រទេសប្រេស៊ីលបើទោះបីជាទើបរវះកាត់ជង្គង់ក៏ដោយ។

កីឡាករវ័យ៣២ឆ្នាំរូបនេះបានខកខានការបរាជ័យរបស់ក្លឹប Barcelona ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey កាលពីថ្ងៃសៅរ៍ក្រោយពីបានធ្វើការវះកាត់ដើម្បីព្យាបាលរបួសជង្គង់កាលពីថ្ងៃទី១០ខែឧសភាកន្លងមកដែលជឿជាក់ថានឹងត្រូវសម្រាកយ៉ាងហោចណាស់ពី៤ទៅ៦សប្តាហ៍។

អ៊ុយរូហ្គាយនឹងចាប់ផ្តើមយុទ្ធនាការ Copa America របស់ពួកគេប្រកួតដំបូងនឹងក្រុមអេក្វាឌ័រនៅថ្ងៃទី១៦ ខែមិថុនាមុនពេលជួបជប៉ុននិងស៊ីលីក្នុងពូល C៕

ប្រែសម្រួល:Lee