ក្រុម U-18 របស់កូរ៉េខាងត្បូងបានធ្វើការប្រកាសសុំទោសជាសាធារណៈដល់ប្រទេសចិនបន្ទាប់ពីរូបថតមួយដែលកីឡាករម្នាក់ខ្លួនបានធ្វើការអបអរជ្រុលដោយដាក់ជើងទៅលើពានរង្វាន់ Panda Cup ២០១៩ដែលមានចិនជាម្ចាស់ផ្ទះ ។
កូរ៉េខាងត្បូងបានផ្តួលក្រុមម្ចាស់ផ្ទះចិនក្នុងលទ្ធផល៣ទល់នឹង០កាលពីថ្ងៃពុធដើម្បីឈ្នះពានរង្វាន់យុវជនចូលរួមប្រកួតប៉ុន្តែបានប្រឈមនឹងប្រតិកម្មដ៏ខ្លាំងក្លាមួយនៅលើបណ្តាញសង្គមក្រោយពីរូបភាពនេះបានផ្ទុះឡើង។ អ្នករៀបចំកម្មវិធី Panda Cup បានចោទប្រកាន់កូរ៉េខាងត្បូងថាពួកគេមិនគោរពនិងសម្រេចដកហូតយកពានរង្វាន់របស់ពួកគេមកវិញ។
ក្រោយមកកាលពីថ្ងៃពុធសមាគមកីឡាបាល់ទាត់កូរ៉េខាងត្បូងបានផ្ញើលិខិតសុំទោសដល់គណៈកម្មាធិការរៀបចំ Panda Cupហើយកីឡាករនិងបុគ្គលិកមកពីក្រុមកូរ៉េខាងត្បូងបានធ្វើការសុំទោសជាសាធារណៈនៅក្នុងសន្និសីទសារព័ត៌មានមួយថែមទៀតផងដែរ៕
ប្រែសម្រួល:Lee