មេឃខៀវទាត់ចោលសំណើរទឹកប្រាក់តិចតួចរបស់ Bayer Munich ចង់បាន Leroy Sane

0

ក្លិប BAYERN MUNICH ​ត្រូវបានគេរាយការណ៍មកថា បានផ្តល់កញ្ចប់ទឹកប្រាក់ចំនួន 70.7 លាន លើកីឡាករ Leroy Sane ប៉ុន្តែត្រូវក្លិបមេឃខៀវធ្វើការច្រានចោល​នូវតម្លៃដែលផ្តល់ឲ្យនោះ។
កីឡាករ​អាយុ ២៣ឆ្នាំ កំពុងតែត្រៀមជើងចេញពីពហុកីឡដ្ឋាន Etihad ក្រោយបរាជ័យក្នុងស្ថានភាពលេងមិនទៀងទាត់ ក្រោមការដឹកនាំរបស់ លោក Pep Guardiola​ នារដូវកាលនេះ។
មេធំរបស់ក្លិបជើងឯកអាល្លឺម៉ង់ លោក Karl-Heinz Rummenigge បានធ្វើសេចក្តីប្រកាសថា ចង់បានកីឡាករសញ្ជាតិអាល្លឺម៉ងនេះ ដើម្បីជំនួស ទីតាំងដែលបាត់បង់ ក្រោយការចាកចេញរបស់កីឡាករជើងចាស់ពីររូបមាន Arjen Robben និង Franck Ribery ។​
លោកបាននិយាយថា យើងនឹងព្យាយាម ខ្ញុំមិនហានសន្យានោះទេ ប៉ុន្តែវានឹងជោគជ័យ​។