Spurs កំពុងដេញថ្លៃស្លាបប្រយុទ្ធកំពូលរបស់ ដាណឺម៉ាក

0

លោក MAURICIO POCHETTINO គ្រូបង្វឹក Spurs បានត្រៀមកញ្ចប់ទឹកប្រាក់ ១០លានផោន ដើម្បីទិញកីឡាករ Andreas Skov Olsen ក្លិប FC Nordsjælland របស់ដាណឺម៉ាក ។​
ខ្សែប្រយុទ្ធ​អាយុ ១៩ឆ្នាំរូបនេះ បានជួយឲ្យក្លិបជោគជ័យ យ៉ាងខ្លាំង កាលពីរដូវកាលមុន ដែលជាហេតុធ្វើឲ្យគ្រូ Spurs ចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយរកបាន ២២ គ្រាប់ និងកំពុងក្លាយជាគោលដៅរបស់ក្លិបធំៗផងដែរ​។
ក្នុងនោះក្លិបប្រជែង​របស់ Spurs ចង់បាន កីឡាករវ័យក្មេងខាងលើ​មាន Bayern Munich និង Barcelona។​ទោះបីជាយ៉ាងនេះក្តីសារព័ត៌មាន ខាងលើបានលើកឡើងថា Olsen អាចនឹងដើរតាមតាមកីឡាករ Christian Eriksen ដែលជារៀមច្បងរួមជាតិសាសន៍ មកកាន់ Spurs ៕