Man City និង Benfica បានឈានដល់ការចរចារគ្នាហើយ ជាមួយតម្លៃខ្លួន ១០០លានផោន សម្រាប់កីឡាករវ័យក្មេង Joao Felix ។
Sunsport បានចុះផ្សាយថា នាយកប្រតិបត្តិរបស់ពហុកីឡដ្ឋាន Etihad បានជួបជាមួយមេធំក្លិបយក្សព័រទុហ្កាល លោក Luis Filipe Vieira និង Jorge Mendes នៅទីក្រុងឡុងដ៍ កាលពីថ្ងៃម្សិលមិញ ។
លោក Mendes គឺជាអ្នកដែលត្រូវដឹកនាំការចរចារនេះ ដោយអ្នកទាំងបី បានជួបគ្នានៅ Bulgari Hotel ក្នុងទឹកដី Knightsbridge ៕