ប្រភពព័ត៌មាននៅអង់គ្លេសបានសរសេរថាកីឡាករខ្សែប្រយុទ្ធមាឌធំ Romelu Lukaku ត្រូវបានក្លឹបបញ្ជាក់ច្បាស់ហើយថាគេអាចធ្វើការចាកចេញពី Old Traffordនាពេលខាងមុខនេះ។
កីឡាករវ័យ២៦ឆ្នាំរូបនេះបានត្រឡប់មកពីវិស្សមកាលនៅអាមេរិកវិញនិងបានជួបជាមួយនឹងតំណាងរបស់ក្លឹបកាលពីថ្ងៃពុធម្សិលមិញដែរ។
ប្រភពដដែលបានសរសេរទៀតថាក្លឹបបានធ្វើការបញ្ជាក់យ៉ាងច្បាស់ហើយថានឹងអនុញ្ញាតិឲ្យមានការដេញថ្លៃពីសំណាក់ក្លឹបទាំងឡាយដែលចង់បានLukaku ក្នុងនោះដែលមានដូចជា Inter Milan ជាដើមផងហើយជឿជាក់ថាក្លឹបនឹងដាក់តម្លៃកីឡាកររូបនេះត្រឹមតែ៧៥លានផោនស្មើទៅនឹងតម្លៃដែលខ្លួនបានទិញពី Everton កាលពី២ឆ្នាំមុនដដែល។
នេះមានន័យថាបិសាចក្រហម Man United នឹងមិនចាំបាច់ចំណាយទៅលើប្រាក់កម្រៃរបស់ Lukaku ប្រមាណជា២២៥០០០ផោនក្នុងមួយសប្តាហ៍សម្រាប់រយៈពេលកុងត្រានៅសល់៣ឆ្នាំទៀតឡើយហើយនឹងអាចប្រើប្រាស់លុយទាំងនេះសម្រាប់កីឡាករចំណូលថ្មីវិញនារដូវកាលក្រោយ៕
ប្រែសម្រួល:Lee