Li Ke ក្លាយជាកីឡាករកូនកាត់ចិនដំបូងបង្អស់ដែលជាប់ជម្រើសជាតិចិន

0

ខ្សែបម្រើកណ្តាល Li Keo របស់ក្លឹបបាល់ទាត់ Guoan កីឡាករ Li Ke បានក្លាយជាកីឡាករកូនកាត់ដំបូងគេដែលបានចូលទៅក្នុងក្រុមជម្រើសជាតិចិននៅពេលដែលសមាគមកីឡាបាល់ទាត់ចិនបានបញ្ចេញកីឡាករទាំង២៤ នាក់ដែលត្រូវបានកោះហៅដោយគ្រូបង្វឹកថ្មីលោក Marcelo Lippi កាលពីព្រឹកថ្ងៃព្រហស្បតិ៍។

អតីតកីឡាកររបស់ក្លឹប Arsenal និង Brentford កីឡាកររូបនេះដែលមានឈ្មោះជាភាសាអង់គ្លេសថា Nicholas Yennaris បានចូលរួមជាមួយ Guoan កាលពីខែមករាដើមឆ្នាំនេះនិងបានប្តូរមកយកសញ្ជាតិចិនវិញរួចរាល់ផងដេរ។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលី Lippi ដែលត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិចិនកាលពីថ្ងៃសុក្រសប្តាហ៍មុនហើយបានសម្រេចចិត្តជ្រើសរើសកីឡាករ Li និងមិត្តរួមក្រុម Guoan របស់គេចំនួន៥នាក់ផងដែរ។

លើសពីនេះទៀតក្រុម Guangzhou Evergrande ដែលជាម្ចាស់ជើងឯកលីកកំពូលរបស់ចិនមានកីឡាករ៧នាក់នៅក្នុងបញ្ជីរួមទាំងប្រធានក្រុម Zheng Zhi វ័យ៣៨ឆ្នាំផងដែរ៕

ប្រែសម្រួល:Lee