ឥណ្ឌូនេស៊ីត្រៀមកីឡាដ្ឋាន៨កន្លែង ដើម្បីប្រជែងជាម្ចាស់ផ្ទះព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក​ក្រោមអាយុ២១ឆ្នាំ

0

មន្ត្រីជាន់ខ្ពស់នៃសមាគមកីឡាបាល់ទាត់របស់ប្រទេសឥណ្ឌូណេស៊ីបានធ្វើការលើកឡើងថាប្រទេសរបស់ខ្លួនបានធ្វើការរៀបចំពហុកីឡាដ្ឋានចំនួន៨កន្លែងនៅទូទាំងប្រទេសត្រៀមខ្លួនដេញថ្លៃរៀបចំការប្រកួត World Cup U21 នាឆ្នាំ២០២១ខាងមុខ ។

អគ្គលេខាធិការនៃសមាគមន៍បាល់ទាត់គឺលោក Ratu Tisha Destria បាននិយាយថាយើងបានការសម្រេចចិត្តជ្រើសយកពហុកីឡាដ្ឋានដ៏ល្អបំផុតចំនួន៨ ដែលមានស្តង់ដារអន្តរជាតិនិងកេរ្តិ៍ឈ្មោះដើម្បីរៀបចំការប្រកួតបាល់ទាត់អន្តរជាតិដ៏ធំមួយនេះ។

ពហុកីឡាដ្ឋានទាំង៨នេះនឹងត្រូវបានជ្រើសរើសពីកីឡាដ្ឋានល្អបំផុតទាំង១០កន្លែងដែលត្រូវបានគេចាត់ទុកថាមានគ្រប់លក្ខណ្ឌដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួត World Cup U-21 រួមមាន Gelora Bung Karno (SUGBK) Patriot Candrabhaga, Pakansari, Wibawa Mukti, Bandung Lautan Api, Si Jalak Harupat, Jatidiri, Manahan, Mandala Krida, Gelora Bumi Sriwijaya, Papua Bangkit និង Batakan៕

ប្រែសម្រួល:Lee