ប្រធានក្រុមជម្រើសជាតិអេស្បាញកីឡាករ Sergio Ramos បានទទួលសំណើមួយក្នុងការផ្លាស់ទៅលេងក្នុងក្របខ័ណ្ឌ Chinese Super League ហើយទាំងសមីខ្លួនក៏បានស្នើឲ្យក្លឹបReal Madridដើម្បីអនុញ្ញាតិឲ្យខ្លួនចាកចេញទាំងគ្មានតម្លៃខ្លួនផង។
នេះជាការអះអាងចុងក្រោយមួយតាមរយៈការផ្សាយរបស់បណ្តាញទូរទស្សន៍អេស្ប៉ាញ La Sexta កាលពីថ្ងៃចន្ទជុំវិញបញ្ហាមិនសប្បាយចិត្តរបស់កីឡាករខ្សែការពារឆ្នើមរូបនេះជាមួយនឹងក្លឹប។
កម្មវិធីកីឡារបស់ទូរទស្សន៍នេះរាយការណ៍ទៀតថា Ramosបងប្រុសនិងភ្នាក់ងាររបស់គាត់ឈ្មោះ Rene Ramos និងមេធាវីរបស់គាត់គឺ Julio Senn បានជួបប្រជុំជាមួយប្រធានក្លិប Real Madrid លោក Florentino Perez រួចរាល់ហើយអំពីសំណើរសុំចាកចេញពីក្លឹបនោះ។
Ramos បានរាយការណ៍ថាបានទទួលសំណើដ៏ធំមួយក្នុងការលេងឱ្យក្លឹបចិនដែលមិនអាចបញ្ចេញឈ្មោះនៅឡើយហើយជឿជាក់ថានឹងផ្តល់ប្រាក់កម្រៃដល់កីឡាករ៣៣ឆ្នាំរូបនេះលើសពីអ្វីដែលReal Madridផ្តល់ឲ្យបច្ចុប្បន្ន៕
ប្រែសម្រួល:Lee