FIFAគាំទ្រដាក់ទោស​ប្រធានសមាគមន៍បាល់ទាត់ប្រេស៊ីល លោកDel Neroមិនឲ្យពាក់ព័ន្ធនឹងវិស័យនេះ​អស់មួយជីវិត

0

គណៈកម្មាធិការអំពាវនាវរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រកាសធ្វើការគាំទ្រក្នុងការបន្តហាមប្រាមលើអតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលលោក Marco Polo Del Neroចេញពីវិស័យបាល់ទាត់អស់មួយជីវិតពាក់ព័ន្ធទៅនឹងករណីអំពើពុករលួយនាពេលកន្លងមក។

FIFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលចុងក្រោយនេះថាបុរសវ័យ៧៨ ឆ្នាំរូបគឺជាអ្នកទទួលខុសត្រូវធំចំពោះករណីសូកប៉ាន់និងក៏ដូចជាការរំលោភបំពានលើច្បាប់ទាក់ទងនឹងទំនាស់ផលប្រយោជន៍និងការប្រព្រឹត្ដសកម្មភាពខុសច្បាប់ផ្សេងទៀតនៅក្នុងសហព័ន្ធបាល់ទាត់របស់ប្រទេសប្រេស៊ីល។

ការសម្រេចចិត្តនេះធ្វើឡើងត្រឹមតែរយៈពេលជាងមួយឆ្នាំប៉ុណ្ណោះបន្ទាប់ពីគណៈកម្មាធិការវិន័យរបស់ FIFA បានរារាំងលោក Del Nero ពីសកម្មភាពបាល់ទាត់ទាំងអស់និងពិន័យជាប្រាក់១លានហ្វ្រង់ស្វ៊ីសឬប្រហែលជា១លានដុល្លារ។Del Nero ត្រូវបានផ្អាកការងារដោយ FIFA កាលពីខែធ្នូឆ្នាំ២០១៧បន្ទាប់ពីត្រូវបានចោទប្រកាន់ពីសំណាក់អាជ្ញាធរអាមេរិកជុំវិញការលួចបន្លំនិងលាងលុយកខ្វក់ជាដើម៕

ប្រែសម្រួល:Lee