តារាវ័យក្មេងរបស់Real Madridម្នាក់ដែលល្បីកាលពីប៉ុន្មានឆ្នាំស្ទើរតែគ្រប់គ្នាភ្លេច

0

តារាវ័យក្មេងរបស់ក្លឹបយក្សReal Madridកាលពី៤ឆ្នាំមុនដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល នៅពេលដែលរូបគេត្រូវបានក្លឹបទិញមកពីក្លឹបStromsgodsetប្រទេសណវេយក្នុងវ័យទើបតែ១៥ឆ្នាំ។

ទោះបីជារូបគេបានហ្វឹកហាត់ជាមួយនឹងឈុតធំរបស់ក្លឹបមួយរយៈ និងបានបង្ហាញខ្លួនឲ្យក្លឹបជាច្រើនដងក្តី ប៉ុន្តែកីឡាករវ័យក្មេងរូបនេះគឺមិនអាចបង្ហាញសមត្ថភាពពេញចិត្តគ្រូបង្វឹករបស់ក្លឹបឡើយជាពិសេសគឺលោកZindine Zidane។

បច្ចុប្បន្នកីឡាករវ័យ២០ឆ្នាំរូបនេះគឺមានឈ្មោះត្រឹមតែជាកីឡាករសម្រាប់ខ្ចីជើងទៅឲ្យក្លឹបដទៃទៀតប៉ុណ្ណោះហើយសមត្ថភាពក៏បានល្អប្រសើរបន្តិចវិញផងដែរប៉ុន្តែគេជឿជាក់ថាលោកZidaneនៅតែមិនមានបំណងឲ្យកីឡាករនេះត្រឡប់មកវិញដែរហើយក៏មិនចង់លក់រូបគេចេញដែរ។

AjaxនិងDortmundសុទ្ធតែបានដាក់សំណើរជាច្រើនដងមកហើយដើម្បីទិញយកកីឡាករខ្សែបម្រើសញ្ជាតិណវេយដែលមានតម្លៃខ្លួនបច្ចុប្បន្នប្រហែលជា១៨លានផោនរូបនេះប៉ុន្តែត្រូវបានReal Madridបដិសេធដដែលផងដែរ៕

ប្រែសម្រួល:Lee