ប្រភពព័ត៌មានរបស់អង់គ្លេសបាននិយាយថាអ្នកគាំទ្រក្លឹបកាំភ្លើងធំArsenalគ្រោងនាំគ្នាធ្វើការពាក់អាវដែលមានឈ្មោះកីឡាករអាមេនីMkhitaryanក្នុងការប្រកួតផ្តាច់ព្រ័ត្រEuropa Leagueក្រោយកីឡាកររូបនេះច្បាស់ហើយថាមិនអាចជួយក្លឹបក្នុងការប្រកួតនេះបានឡើយ។
ការមិនអាចចូលរួមបាននោះគឺដោយសារតែបញ្ហានយោបាយរវាងប្រទេសអាមេនីនិងប្រទេសអាហ្ស៊ឺបាចាននិងបញ្ហាសំខាន់បំផុតគឺសុវត្ថិភាពផ្ទាល់ខ្លួនរបស់កីឡាករតែម្តងទើបធ្វើឲ្យអ្នកគាំទ្រនិងក្លឹបបានរៀបចំផែនការលើកទឹកចិត្តក្រុមនិងកីឡាកររូបនេះតាមរយៈពាក់អាវដែលមានឈ្មោះMkhitaryanដូចគ្នាទាំងអស់ក្នុងការប្រកួតនេះ។
ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះព័ត៌មានទាំងនោះបានលេចឬទៅដល់UEFAហើយសហព័ន្ធបាល់ទាត់អ៊ឺរ៉ុបមួយនេះបានចេញសេចក្តីប្រកាសហាមប្រាមមិនឲ្យកាំភ្លើងធំជាពិសេសអ្នកគាំទ្រក្នុងការធ្វើសកម្មភាពណាមួយដែលមានពាក់ព័ន្ធនឹងការគាំទ្រដល់កីឡាករអាមេនីរូបនេះឡើយ៕
ប្រែសម្រួល:Lee