The Sunsportsចេញផ្សាយនៅថ្ងៃចន្ទទី២៧ខែឧសភានេះបានសរសេរថាReal Madridបានត្រៀមរៀបចំផែនការថ្មីម្តងទៀតដោយព្យាយាមតាមចែចង់Neymarដដែលពីក្លឹបPSGទាំងដែលកន្លងមកបរាជ័យច្រើនដងហើយក្តី។
ប្រភពដដែលបានសរសេរទៀតថាលើកនេះNeymarបានចេញមកឆ្លើយតបវិញភ្លាមៗផងដែរប៉ុន្តែជាមួយនឹងការទាមទារប្រាក់កម្រៃដ៏ច្រើនសន្ធឹកមិនធ្លាប់មានគឺរហូតទៅដល់១,២លានផោនក្នុងមួយសប្តាហ៍ខណៈដែលបច្ចុប្បន្ន Neymar រកបាន៦២២០០០ផោនក្នុងមួយសប្តាហ៍នៅឮ Paris Saint-Germainទៅហើយនោះ។
AS sportsក៏បានចេញផ្សាយស្រដៀងគ្នានេះផងដែរដោយបានលើកឡើងថាReal Madridមានជម្រើសមួយចុងក្រោយគឺត្រូវតែលក់Gareth Baleដែលជាកីឡាករកំពុងទទួលបានប្រាក់កម្រៃថ្លៃជាងគេបំផុតក្នុងក្លឹបនាបច្ចុប្បន្ននោះឲ្យបានជាមុនសិន៕
ប្រែសម្រួល:Lee