ខ្សែបម្រើក្លឹប Barcelona កីឡាករ Arturo Vidal និងខ្សែប្រយុទ្ធ Alexis Sanchez របស់ក្លឹប Manchester United គឺជាកីឡាករក្នុងចំណោមកីឡាករ២៣នាក់ដែលត្រូវបានប្រកាសចុងក្រោយនៅក្នុងការប្រកួត Copa America របស់ជម្រើសជាតិឈីលីកាលពីថ្ងៃអាទិត្យ។
ប៉ុន្តែគួរឲ្យចាប់អារម្មណ៍នោះគឺមិនមានកន្លែងសម្រាប់អ្នកចាំទីក្រុម Manchester City និងជាអតីតប្រធានក្រុមជម្រើសជាតិកីឡាករ Claudio Bravoឡើយទោះបីជាគាត់ត្រលប់មកហ្វឹកហាត់វិញក្រោយពីរបួសក្បាលជង្គង់នាប្រកួតកន្លងមកក៏ដោយ។
ខ្សែបម្រើ Marcelo Diaz ដែលជាកីឡាកររបស់ក្លឹប Racing ក៏មិនទាន់មានវត្តមាននៅឈីលីចាប់តាំងពីការតែងតាំងគ្រូបង្វឹកសញ្ជាតិកូឡុំប៊ីលោក Reinaldo Ruedaកាលពីខែមករាឆ្នាំ២០១៨មក។
ក្នុងចំណោមកីឡាករទាំង២៣នាក់ផងដែររួមមានខ្សែបម្រើស្លាប Tigres កីឡាករ Uduan Eduardo Vargas, ខ្សែបម្រើ Gary Medel របស់ក្លិប Besiktas, ខ្សែប្រយុទ្ធ Charles Aranguiz របស់ Bayer Leverkusen និង Mauricio Isla របស់ Fenerbahceផងដែរ។
ប្រែសម្រួល:Lee