អតីតកីឡាកររបស់ក្លិប Bayern Munich លោក Lothar Matthaus បានលើកឡើងក្នុងន័យប្រាកដថា ស្លាបប្រយុទ្ធ Leroy Sane នឹងធ្វើការ ផ្លាស់ទីពី Manchester City ទៅកាន់ក្លិប Bayern Munich នារដូវកាល ក្តៅនេះ។
Sane អាយុ ២៣ឆ្នាំ កំពុងតែមានទំនាក់ទំនង ជាមួយម្ចាស់ពាន Budnesliga បន្ទាប់ពីលេងឲ្យមេឃខៀវរយៈពេល ៣ឆ្នាំ ហើយកុងត្រារបស់គាត់នឹងបញ្ចប់ នៅឆ្នាំ ២០២១ ។
Matthaus បានប្រាប់ទៅកាន់ Sky ថា អ្នកលេងដែលស្ថិតក្នុងក្រសែភ្នែក ខ្ញុំគឺនឹងចូលមកលេងឲ្យ Bayern Munich នោះគឺ Leroy Sane ខ្ញុំប្រាកដថាគាត់នឹងផ្លាស់មក ។
វាគួរនឹងក្លាយជាការផ្លាស់ប្តូរមួយដ៏អស្ចារ្យក៏ព្រោះតែ Sane គឺជាខ្សែប្រយុទ្ធមួយរូប ដ៏ល្អ មានគ្រាប់បាល់គ្រោះថ្នាក់ នឹងលឿន។ លោកបន្តថា Pep មិនទាន់បង្ហាញអ្វីជាក់លាក់សម្រាប់គាត់នោះទេ ខណៈដែលកីឡាករចង់លេងក្នុងស្ថានភាពជាក់លាក់ ហើយ Bayern Munich ក៏បាង់បង់កីឡាករពីរ រូបប្រកាសចាកចេញដោយសារចាស់វស្សា នោះគឺ Robben និង Riber ហើយ ក្លិបក៏ត្រូវការចាំបាច់ស្លាបប្រយុទ្ធសំខាន់មួយ រូបទៀត ហើយគួរតែការផ្ទេរនេះនឹងជោគជ័យ។
បើតាមការផ្សាយចេញរបស់បណ្តាសារព័ត៌មានអន្តរជាតិ Sane អាចនឹងមានតម្លៃរហូតដល់ទៅ ១០០ លានអឺរ៉ូ ក្នុងទីផ្សារផ្ទេរនេះ ៕