Mario Fernandes កីឡាករអន្តរជាតិសញ្ជាតិរុស្សីគឺជាខ្សែការពារឆ្នើមដែលបានបង្ហាញខ្លួនឲ្យក្លឹបCSKA Moscow កាលពីប្រកួតពានរង្វាន់ដ៏ធំបំផុតរបស់អ៊ឺរ៉ុបChampion Leagueកំពុងបានក្លាយទៅជាគោលដៅដ៏ធំមួយរបស់ក្លឹបNewcastleផងនៅពេលដោះដូរកីឡាកររដូវក្តៅនេះ។
ប្រភពព័ត៌មាននៅអង់គ្លេសបានជឿជាក់ថាមកដល់ពេលនេះក្លឹបNewcastleបានត្រៀមកញ្ចប់លុយប្រមាណជា២៦,៤លានផោនដើម្បីនាំយកខ្សែការពារវ័យ២៨ឆ្នាំរូបនេះមកលេងនៅអង់គ្លេសជាគោលដៅសម្រាប់ជំនួសតំណែងកីឡាករDeAndre YedlinនិងJavier Manquillo។
Fernandesរូបនេះក៏ជាកីឡាករដ៏សំខាន់សម្រាប់ជម្រើសជាតិរុស្សីកន្លងមកដែរក្នុងការប្រកួតពានរង្វាន់ពិភពលោកកាលពីឆ្នាំទៅទាំងដែលខ្លួនជាមនុស្សមានកំណើតនៅក្នុងប្រទេសប្រេស៊ីលក្តី៕
ប្រែសម្រួល:Lee