Liverpool ប្រហែលជាត្រូវរបូតកីឡាករវ័យក្មេងម្នាក់ចេញពីក្លឹប

0

កីឡាករឆ្នើមវ័យក្មេងសញ្ជាតិប៉ទុយហ្គាល់ Camacho បានធ្វើការបដិសេធក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹបហង្សក្រហម Liverpool ហើយនិងជឿជាក់ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីAnfieldផងដែរ។

នេះមានន័យថាហង្សក្រហម Liverpool គឺត្រូវប្រឈមមុខទៅនឹងការបាត់បង់កីឡាករវ័យក្មេងរូបនេះជាមិនខាននាពេលខាងមុខនេះ។Camachoបានបង្ហាញខ្លួនឲ្យឈុតធំដំបូងកាលពីខែមករាកន្លងមកប៉ុន្តែកុងត្រាចាស់របស់គេគឺនៅសល់សុពលភាពត្រឹមតែ១ឆ្នាំទៀតប៉ុណ្ណោះ។

ការបញ្ជាក់ច្បាស់អំពីបដិសេធនេះត្រូវបានធ្វើឡើងផ្ទាល់ដោយកីឡាករជាមួយនឹងប្រធានផ្នែកកីឡារបស់ក្លឹបគឺលោក Michael Edwards ហើយក្លឹបច្បាស់នឹងត្រូវតែបង្ខំចិត្តក្នុងការលក់កីឡាករវ័យ១៩ឆ្នាំរូបនេះចេញក្នុងតម្លៃប្រមាណជា១០លានផោន៕

ប្រែសម្រួល:Lee