ឆ្ងាយពេកទីក្រុងសម្រាប់ការប្រកួត Europa Leauge រវាងតោខៀវ និងកាំភ្លើងធំលក់សំបុត្របានតែ៨០០០កៅអីប៉ុណ្ណោះ

0

ទាំងក្លឹបកាំភ្លើងធំ Arsenal និងតោខៀវ Chelsea គឺបានបរាជ័យក្នុងការលក់សំបុត្រទៅតាមចំនួនដែល UEFA បានផ្តល់ឲ្យគឺចំនួន៦០០០កៅអីក្នុងមួយក្លឹប។ការប្រកួតដែលត្រូវធ្វើឡើងនៅឯទីក្រុង Baku ដែលមានចំងាយរហូតទៅដល់៥០០០ម៉ាលពីប្រទេសអង់គ្លេស។

ចំនួនកៅអីដែល UEFA បានផ្តល់ឲ្យអ្នកគាំទ្រទាំងពីរគឺសរុប១២០០០នាក់ប៉ុន្តែអ្នកគាំទ្របានធ្វើការរិះគន់ការសម្រេចចិត្តនេះតាំងពីដំបូងម្ល៉េះ។មកដល់ពេលវេលាកាន់តែកៀកចុងក្រោយនេះអ្នកគាំទ្រថែមទាំងនាំគ្នាធ្វើពហិកាមិនចូលរួមក្នុងការប្រកួតនេះឡើយដោយArsenalអាចលក់បាន៦០០០សំបុត្រប៉ុន្តែChelseaវិញលក់បានតែ២០០០កៅអីប៉ុណ្ណោះហើយសំបុត្រដែលនៅសេសសល់នឹងត្រូវប្រគល់ឲ្យទៅUEFAវិញដើម្បីលក់បន្ត។

វានឹងក្លាយទៅជារឿងអាម៉ាសមួយសម្រាប់UEFAក្នុងការលក់សំបុត្រចូលទស្សនាសរុបរហូតទៅដល់ជាង៥ម៉ឺនកៅអីទៀត។កីឡាដ្ឋានOlympic Stadiumនៅទីក្រុងBakuអាចផ្ទុកអ្នកទស្សនាសរុបរហូតទៅដល់៦៩៨៧០នាក់ដែលជម្រើសចុងក្រោយគឺមានតែអ្នកគាំទ្រក្នុងស្រុកប៉ុណ្ណោះ៕

ប្រែសម្រួល:Lee