យោងតាមសេចក្តីរាយការណ៍ចុងក្រោយដែលផ្សាយនៅលើគេហទំព័រ The Sun បានឲ្យដឹងថា បិសាចក្រហម បានដាក់សំណើរដើម្បីយកខ្សែការពារ Matthijs de Ligt ជាមួយទំហំទឹកប្រាក់ប្រចាំឆ្នាំ 12.3 លានផោន ដើម្បីឲ្យគាត់ចាកចេញពីទឹកដីហុល្លង់ ។
ជាមួយទំហំទឹកប្រាក់នេះ បានន័យថាបិសាចក្រហម កំពុងប្រកាសង្គ្រាមជាមួយក្លិប Barcelona សម្រាប់ការចុះហេត្ថលេខា យកខ្សែការពារវ័យក្មេង ដែលលោក Ole Gunnar Solskjaer ត្រូវការបំផុត ក្នុងតំបន់ខ្សែការពារ ។
ប្រភពព័ត៌មានបានបន្តថា បិសាចក្រហមនឹងត្រូវចំណយជូន De Ligt ចំនួន 240 000 ផោនក្នុងមួយសប្តាហ៍ ផងដែរ ធ្វើយ៉ាងណាបំពេញតម្រូវ ការដែលខ្វះខាតយ៉ាងដំណំ ក្នុងតំបន់ខ្សែការពារកណ្តាលនោះ ។
ថ្វីបើ ក្លិបបិសាចក្រហមចង់បានយ៉ាងដូច្នោះ ប៉ុន្តែក្លិប Catalan មិនទាន់បញ្ចេញនូវសារណាមួយហាក់ចង់ប្រកាសសង្គ្រាមនៅឡើយសម្រាប់ដំណឹង ចុងក្រោយនេះ ប៉ុន្តែក្លិបចង់ឲ្យខ្សែការពារវ័យក្មេងនេះបញ្ឈប់នូវអាកប្បកិរិយាសួរនាំរឿងចង់បានលុយច្រើននោះទៅ ។
លោក Erik ten Hag គ្រូបង្វឹក Ajax ក៏បានលើកឡើងថា ខ្សែការពារវ័យក្មេងរបស់គាត់នឹងចាកចេញពីក្លិប នារដូវកាលក្តៅនេះ ជាមួយក្លិបដែលគាត់ចង់ទៅគឹ Bayern Munich ។
គាត់បានប្រាប់កាសែតអាល្លឺម៉ង់ Suddeutsche Zeitung ថា ទីនេះគឺហ្សេរ៉ូសម្រាប់ De Ligt ដែលនឹងបន្តស្នាក់នៅលេងជាមួយ Ajax ។ ព្រោះតែ មានក្លិបជាច្រើនចាប់អារម្មណ៍គាត់ នារដូវកាលក្តៅនេះ ប៉ុន្តែខ្ញុំមិនដឹងថាគាត់ត្រូវទៅលេងនៅ Bayern Munich ឬ Barcelona ៕