ខ្សែប្រយុទ្ធរបស់ក្លិប Benfica បានជម្រុញឲ្យកីឡាករ Joao Felix ធ្វើការបដិសេធជុំវិញសំណើរផ្ទេររបស់ក្លិបបិសាចក្រហម ។
ក្លិបបិសាចក្រហម Manchester United កំពុងធ្វើការទាក់ទងទៅលើកីឡាករកំពុងលេចធ្លោរបស់ក្លិប Benfica គឺ Felix ក្នុងទីផ្សារដោះដូរ និងផ្ទេរ នៅឆ្នាំ ២០១៩ នេះ។
ជាមួយដំណឹងចង់បានរបស់បិសាចក្រហម ស្រាប់តែខ្សែប្រយុទ្ធក្លិប Benfica កីឡាករ Haris Seferovic បានធ្វើការជម្រុញឲ្យបិសេធសម្រាប់សំណើររបស់ក្លិបធំនៅអង់គ្លេស ដោយសុំឲ្យនៅបន្តលេងលើទឹកដីព័រទុហ្កាល ។
កីឡាករអាយុ ១៩ឆ្នាំរូបនេះបានក្លាយជាកីឡាករដ៏លេចធ្លោក្នុងលីកព័រទុហ្កាល នារដូវកាលនេះ ដោយរកគ្រាប់បាល់បាន ២០គ្រាប់ នឹងបញ្ចូនបាល់ ឲ្យមិត្តរួមក្រុមសម្រេចទីបាន ១១លើក ដែលធ្វើឲ្យក្លិបពីរនៅអង់គ្លេសចាប់អារម្មណ៍ ក្នុងនោះមាន United និង Man City។
Haris Seferovic បានធ្វើការជម្រុញឲ្យ Joao Felix នៅលេងនៅទឹកដីព័រទុហ្កាលបន្ត ដោយជឿជាក់ថាគាត់នឹងក្លាយជាកីឡាករកំពូល ដោយគាត់មានអ្វីៗគ្រប់យ៉ាងដើម្បីធ្វើជាកីឡាករដ៏អស្ចារ្យម្នាក់ ខ្ញុំសង្ឈឹមថាគាត់នឹងកាន់តែមានភាពងាយស្រួល ហើយបន្ទាប់មកគាត់នឹង ក្លាយទៅជាកីឡាករកំពូល ។ ខ្ញុំចង់ឲ្យគាត់នៅបន្តជាមួយ Benfica ហើយខ្ញុំចង់ឲ្យគាត់ស្នាក់នៅ គឺគាត់ត្រូវតែនៅបន្ត៕