Jorginho ភ្ញាក់ផ្អើលដំណឹង Sarri ចាកចេញពីតោខៀវ

0

Jorginho បាននិយាយថាលោកនឹងភ្ញាក់ផ្អើលប្រសិនបើគ្រូបង្វឹក Maurizio Sarri ចាកចេញពីក្របខ័ណ្ឌ Premier League ចំពេលមានទំនាក់ទំនងជាមួយក្រុម Juventus ។
លោក Sarri បានដឹកនាំក្រុមតោខៀវ​ឲ្យឈរនៅលេខរៀងទី​៣ ក្នុងលីគកំពូលអង់គ្លេស និងបានដឹកនាំក្រុមឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ Europa League​ ដែលជារដូវកាលដំបូងរបស់លោកទទួលបន្ទុកជាអ្នកគ្រប់គ្រងនៅតោខៀវ។
ទោះបីជាយ៉ាងនេះក្តីក៏ស្រាប់តែលេចលឺថា គាត់នឹងវិលទៅកាន់ទឹកដី Serie A វិញ ដោយអតីតគ្រូ Napoli នេះនឹងក្លាយជាតួអង្គជំនួស គ្រូបង្វឹក Massimiliano Allegri នៅក្លិប Juventus ។
Jorginho បានដើរតាម Sarri មកកាន់ទឹកដីអង់គ្លេស ក្រោយការចាកចេញពី Napoli ហើយត្រូវបានអ្នកសារព័ត៌មានសួរថា នឹងត្រូវដើរតាមគាត់ ប្រសិនបើគ្រូអាយុ ៦០ឆ្នាំវិលទៅកាន់ ទឹកដីអ៊ីតាលី ?
កីឡាករខាងលើបានប្រាប់ Sky Sport Italia ថា “ខ្ញុំមានកិច្ចសន្យារយៈពេលបួនឆ្នាំជាមួយ Chelsea ។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល ប្រសិនបើ គាត់ចាកចេញ ព្រោះយើងស្ថិតនៅលេខរៀងទី​៣ បន្ទាប់ពីក្រុម មេឃខៀវ និងហង្សក្រហម យើងស្ថិតក្នុងក្របខ័ណ្ឌ Europa League ហើយឈានដល់វគ្គផ្តាច់ព្រ័ត្រ Carabao Cup ។ វាជារដូវកាលវិជ្ជមាន Sarri គួរតែបន្ធូរបន្ថយ ដំណាក់កាលជាច្រើន ៕