កីឡាករស្លាបប្រយុទ្ធរបស់ក្លិបមេឃខៀវ Leroy Sane កំពុងក្លាយជាគោលដៅប្រមាញ់របស់ក្លិប Bayern Munich ម្ចាស់ជើងឯកពានលីកកំពូលអាល្លឺម៉ង់ ។ នេះបើតាមការបញ្ជាក់ពីលោក Uli Hoeness ប្រធានក្លិបបានបញ្ជាក់ ។
កីឡាករអាយុ ២៣ឆ្នាំរូបនេះបានផ្លាស់មកកាន់ពហុកីឡដ្ឋាន Etihad Stadium ក្រោយការចាកចេញពី Schalke កាលពី៣ឆ្នាំមុន ប៉ុន្តែពេលនេះ កំពុងទទួលបានការចាប់អារម្មណ៍ថ្មីឲ្យចាកឆ្ងាយពីទឹកដីអង់គ្លេស ។
Bayern កំពុងស្ថិតក្នុងទីផ្សារជួញដូរ ដើម្បីពង្រឹងនូវស្ថានភាពកីឡាករ ក្រោយកីឡាករឆ្នើមពីរូបរបស់ខ្លួន គឺ Franck Ribery និង Arjen Robben នឹងបញ្ចប់អាជីពជាមួយពហុកីឡដ្ឋាន Allianz Arena នារដូវកាលនេះ។
ក្លិបកំពុងតាមដានរយៈពេល ២ទៅ៣សប្តាហ៍នេះ ឃ្លាំមើលកីឡាករសញ្ជាតិអាល្លឺម៉ង់ Leroy Sane ក្នុងនាមជាអ្នកចុះហត្ថលេខាដ៏មានសក្តានុពល។
នៅពេលដែលអ្នកព័ត៌មានសួរអំពី Sane លោក Hoeness ដែលជាប្រធានក្លិបបានលើកឡងថា យើងកំពុងចាប់អារម្មណ៍ទៅលើគាត់។
ក្រៅពីកីឡាករខាងលើក្លិបម្ចាស់ពានអាល្លឹម៉ង់ ក៏បានចាប់អារម្មណ៍ទៅលើ Timo Werner របស់ក្លិប RB Leipzig និងខ្សែបម្រើក្លិប Atletico Madrid កីឡាករ Rodri ផងដែរ៕