តាបារាំង អតីតគ្រូកាំភ្លើងធំត្រៀមវិលចូលដឹកនាំវិញ

0

Arsene Wenger កំពុងត្រៀមខ្លួនចូលទីលានដឹកនាំវិស័យបាល់ទាត់ជាថ្មី ប៉ុន្តែអតីតអ្នកដឹកនាំក្លិប Arsenal រូបនេះនៅមិនទាន់ប្រាកដប្រជា​ជាមួយ ក្លិបដែលចូលមកគ្រប់គ្រងនៅឡើយ។
តារាបារាំ​ងអាយុ ៦៩ឆ្នាំ បានចាកចេញពីក្លិបកាំភ្លើងធំ ក្រោយកាន់កាប់រយៈពេល ២២ឆ្នាំ ។
Wenger បានថ្លែងប្រាប់អ្នកព័ត៌មានថា ខ្ញុំនឹងវិលចូលវិស័យបាល់ទាត់វិញ វាគឺប្រាកដហើយ ។ លោកបានប្រាប់គេហទំព័រ The Guardian ថា ក្នុងតំណែងអ្វីលោកមិនទាន់ដឹងនៅលើយ ហើយមិនមែនជាអ្នកគ្រប់គ្រងឬអត់ តែបំណងប្រាថ្នារបស់លោកគឺនៅតែមាន​។
អតីតគ្រូបង្វឹករូបនេះ​បានឈ្នះពាន Premier League ចំនួន ៣ និង FA Cups ចំនួន ៧ ដោយលោកបានបន្តថា លោកមានប្រាថ្នា ចង់មានតំណែងជា អ្នកគ្រប់គ្រងដោយប្រើយុទ្ធសាស្ត្រនៅលើទីលាន ដដែល នឹងចង់ចូលរួម​ចែករំលែកនូវអ្វីដែលលោកកំពុងមានក្នុងជីវិត​៕