«ក្រុងភ្នំពេញ» ៖ ក្រោយបង្ហាញវត្តមានតាមរយៈវីដេអូខ្លីៗ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពូសេម និង អ៊ីលីឈី កាន់តែទទួលបានការ ចាប់អារម្មណ៍ខ្លាំងទៅៗ ជាមួយវីដេអូប្លែកៗដែលធ្វើឲ្យអ្នកគាំទ្រគូស្នេហ៍នេះមានអារម្មណ៍សប្បាយរីករាយជាបន្តបន្ទាប់ ។
វីដេអូឃ្លិបមួយៗ ដែលពូសេម និងអ៊ីលីឈី បញ្ចេញនៅលើហ្វេសប៊ុកកើតចេញពីគំនិតច្នៃប្រឌិតរបស់ខាងប្រុសជាអ្នកដឹកនាំសម្តែង និងបច្ចុប្បន្នជាអ្នកជំនួញលក់រថយន្តមានឃ្លាំងឈ្មោះ S-auto ផងនោះ បានធ្វើឲ្យវីដេអូឃ្លិប ដែលបង្ហោះចេញមានអ្នកគាំទ្រទស្សនាពីកន្លះលានដង ទៅ ខ្ទង់លាន ដោយកំពុង ច្បាមការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រិយមិត្ត ។
ប្រិយមិត្តជាច្រើនបានធ្វើការសរសើរមិនដាច់ពីមាត់ចំពោះគូស្នេហ៍ថ្មីថ្មោង ដែលបានទើបតែរៀបការក្នុងខែឧសភា ថា ពិតជាធ្វើឲ្យពួកគេ មានអារម្មណ៍សប្បាយរីករាយតាម ហើយខាងប្រុសតែងតែមាននូវអ្វីដែលថ្មីចែកជូនមិនចេះរីងស្ងួត ។
ទស្សនាវិដេអូឃ្លិបខ្លីៗ ដែលកំពុងទទួលបានការអារម្មណ៍រវាងពូសេម និងអ៊ីលីឈី ដូចខាងក្រោនេះ៖











