Man United ចូលរួមប្រជែងទិញខ្សែប្រយុទ្ធ​ប្រេស៊ីលវ័យក្មេងម្នាក់ជាមួយគេដែរ

0

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសប្រេស៊ីលបានឱ្យដឹងថាក្លឹបបិសាចក្រហម Manchester United បានចូលរួមក្នុងការប្រកួតប្រជែងក្នុងការដណ្តើមខ្សែប្រយុទ្ធរបស់ក្លិប FluminenseគឺកីឡាករPedro ។

Globo Esporte ក៏បាននិយាយដូចគ្នានេះផងដែរថាតំណាងរបស់ក្លឹបនៅ Premier Leagueមួយនេះបានទាក់ទងជាមួយនឹងក្លឹប Fluminense ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះហើយកំពុងពិចារណាលើការដេញថ្លៃជាផ្លូវការដើម្បីធានាដល់អនាគតកីឡាករវ័យ២១ ឆ្នាំនេះក្នុងពេលដោះដូរទីផ្សារកីឡាករខាងមុខ។

ទោះបីជាយ៉ាងណាបិសាចក្រហមក៏ត្រូវបានរាយការណ៍ដែរថានឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងសម្រាប់ការចុះហត្ថលេខារបស់ Pedro ពីក្លឹបជាច្រើនរួមមានក្លិប Real Madrid, Inter Milan, Bordeaux និង Monterreyផងដែរ។

Pedro បានក្លាយជាកីឡាករល្អបំផុតក្នុងលីកកាលពីឆ្នាំមុនដោយរកបាន១៩គ្រាប់ក្នុង៣៧ប្រកួតសម្រាប់ក្រុម Fluminense មុនពេលរងរបួសជង្គង់ដ៏ធ្ងន់ធ្ងរនៅខែសីហាដែលតម្រូវឱ្យមានការវះកាត់និងសម្រាក់ព្យាបាល៕

ប្រែសម្រួល:Lee