Dortmund ទិញបានប្អូនប្រុស Hazardពីក្លឹប Moenchengladbach

0

Borussia Dortmund បានចុះហត្ថលេខាលើខ្សែបម្រើកណ្តាល Thorgan Hazard ពីក្រុម Borussia Moenchengladbach ជាផ្លូវការហើយកាលពីថ្ងៃពុធ។

កីឡាករ Thorgan Hazard ដែលជាប្អូនប្រុសរបស់កីឡាករEden Hazardបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយនឹងក្លិបយក្សDortmund នៃក្របខ័ណ្ឌ Bundesliga រហូតដល់ឆ្នាំ ២០២៤។

Hazard បានសរសេរនៅលើគេហទំព័រក្លឹបរបស់ក្លិប Dortmund ពីការថ្លែងអំណរគុណនៃការរស់នៅរយៈពេល៥ឆ្នាំក្នុងពេលរស់នៅជាមួយBorussia Moenchengladbach ។ កីឡាករបាល់ទាត់វ័យ២៦ឆ្នាំរូបនេះបាននិយាយទៀតថាពេលនេះគឺជាចំណុចត្រឹមត្រូវក្នុងពេលវេលាដើម្បីឈានដល់ជំហានបន្ទាប់នៅក្នុងអាជីពរបស់ខ្ញុំ។

ស្ថិតិបង្ហាញថាកីឡាករ Hazard ស៊ុតបញ្ចូលទីបាន៤៦គ្រាប់និងផ្តល់គ្រាប់បាល់ទៅឲ្យមិត្តរួមក្លឹបចំនួន៤៤គ្រាប់ក្នុងការប្រកួតទាំង១៨២ប្រកួតឲ្យក្លឹប៕

ប្រែសម្រួល:Lee