ទីក្រុងយ៉ាងហោចណាស់៥របស់ប្រទេសអាហ្សង់ទីននឹងអាចក្លាយទៅជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ឆ្នាំ២០៣០ប្រសិនបើការដេញថ្លៃរួមគ្នារបស់ប្រទេសអាមេរិចខាងត្បូងមួយនេះនឹងទទួលបានជោគជ័យ។
មន្រ្តីរដ្ឋាភិបាលមកពីប្រទេសឈីលីបាននិយាយថាក្រៅពីការប្រកួតទាំង៥ឬ៦ដងដែលនឹងអាចធ្វើឡើងនៅអាហ្សង់ទីននោះក៏នឹងមានការប្រកួតចំនួនបីឬបួននៅក្នុងប្រទេសឈីលីនិងពីរទៀតនៅក្នុងប្រទេសអ៊ុយរូហ្គាយនិងប៉ារ៉ាហ្គាយ។
ការលើកឡើងទាំងនោះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់អ្នករៀបចំកម្មវិធីនៅរដ្ឋធានី Santiago ប្រទេសឈីលីកាលពីថ្ងៃពុធ។
កិច្ចពិភាក្សាដែលត្រូវបានរៀបចំឡើងដើម្បីសម្របសម្រួលបេក្ខភាពមួយនេះក៏នឹងត្រូវបន្តនៅក្នុងរដ្ឋធានី Asuncion របស់ប្រទេសប៉ារ៉ាហ្គាយនៅខែកក្កដាផងដែរ៕
ប្រែសម្រួល:Lee