Xavi ប្រកាសចូលនិវត្តជាផ្លូវការហើយ ក្រោយប្រកបអាជីពអស់២១ឆ្នាំ

0

Xavi Hernandezត្រូវបានប្រកាសចូលនិវត្តន៍ជាផ្លូវការហើយ ពីអាជីពបាល់ទាត់របស់ខ្លួនបន្ទាប់ពីបាន បង្ហាញវត្តមានក្នុងការប្រកួតចុងក្រោយ របស់គាត់ឲ្យក្លឹបAl Sadd កាលពីល្ងាចថ្ងៃចន្ទ។

វិរៈបុរសបាល់ទាត់រូបនេះបានប្រកបអាជីពរបស់ខ្លួនអស់រយៈពេល២១ឆ្នាំមកហើយដែលក្នុងនោះគាត់បានចំណាយពេលភាគច្រើនគឺ១៧រដូវកាលជាមួយក្លឹបBarcelona ។

Xaviមានឈ្មោះជាម្ចាស់ជើងឯក La Ligaអេស្បាញ៨សម័យកាលហើយគាត់ក៏បានដឹកនាំក្រុម Barcelona ផងដែរដើម្បីទទួលបានពានរង្វាន់ Copa del Rey ចំនួនបីដងនិងពានរង្វាន់ Champions League ចំនួន ៤លើកផងដែរ។

ប្រែសម្រួល:Lee