រដូវកាលលីកកំពូលរបស់អង់គ្លេសបញ្ចប់ទៅដោយ Man Cityជាអ្នករក្សាតំណែងម្ចាស់ពានរង្វាន់ដដែល តាមប្រកៀកប្រកិត ពីក្រោយដោយហង្សក្រហមLiverpool។បិសាចក្រហមMan Unitedឯនោះវិញបានក្លាយទៅជារដូវកាលដែលអាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រក្លឹបបញ្ចប់ទៅចំណាត់ថ្នាក់លេខ៦មិនមានឱកាសបង្ហាញខ្លួនChampion Leagueឡើយរដូវក្រោយ។
មិនបានលើកពានអ្វីធំដំឡើយរដូវកាលនេះមិនត្រឹមតែប៉ុណ្ណោះមើលទៅតួលេខដែលទើបតែបានបង្ហាញថ្មីបានបញ្ជាក់ថាបិសាចក្រហមជាក្លឹបដែលមានចំនួនរបួសច្រើនដងបំផុតសម្រាប់រដូវកាលនេះគឺលើសចំនួនរបួសរបស់កីឡាករនៅក្លឹបអង់គ្លេសផ្សេងទៀតដាច់។
គិតចាប់ពីថ្ងៃទី១០សីហាឆ្នាំ២០១៨មកដល់១២ឧសភាឆ្នាំ២០១៩កីឡាកររបស់ក្លឹបបិសាចក្រហមរបួសសរុបចំនួន៦១ដងខណៈដែលមាន់ខ្នាយមាសSpursមានចំនួនរបួសត្រឹមតែ៤២ឈរនៅលំដាប់លេខ២ក្រៅពីនេះក្លឹបផ្សេងមានចំនួនរបួសត្រឹមខ្ទង់៣០ដងប៉ុណ្ណោះ។បិសាចក្រហមMan Unitedជាមួយនឹងចំនួនរបួសនេះបានន័យថាកីឡាករបានចំណាយពេលឈប់សម្រាកព្យាបាលរបួសរហូតទៅដល់១៣៩២ថ្ងៃរាប់បញ្ចូលចូលគ្នា៕
ប្រែសម្រួល:Lee