បើSarriពិតជាចាកចេញមែននោះ គឺមានតែ Lampardទេដែលជា​បេក្ខភាពល្អបំផុតសម្រាប់Chelsea

0

អនាគតរបស់គ្រូបង្វឹកក្លឹបតោខៀវChelseaលោកMaurizio Sarriនៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយទោះបីជាមានឈ្មោះនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រEuropa Leagueក្តីនិងបានលើកពានCarabao Cupក្តី។

ការបញ្ចប់ទៅនៃរដូវកាលនេះចំណាត់ថ្នាក់របស់ក្លឹបត្រូវបានបញ្ជាក់យ៉ាងច្បាស់ថាទំរង់លេងដែលលោកSarriធ្លាប់ប្រើនៅNapoliបានជោគជ័យនោះគឺមិនសាកសមជាមួយនឹងក្លឹបអង់គ្លេសនេះឡើយហើយស្របពេលដែលព័ត៌មានជាច្រើនអំពីការចាកចេញរបស់គ្រូបង្វឹកJuventusនិងឧិកាសក្នុងការជំនួសកន្លែងនេះផងនោះលោកSarriហាក់បីដូចជាមិនមានសេសសល់ពេលច្រើនឡើយក្នុងការចាកចេញ។

សារព័ត៌មានជាច្រើននៅអ៊ីតាលីដូចជាSky Sportsជាដើមបានសរសេរថាទាំងក្លឹបនិងគ្រូបង្វឹកផ្ទាល់ហាក់បីដូចជាមិនមានអ្វីដែលត្រូវតវ៉ាគ្នាឡើយក្នុងការចែកផ្លូវគ្នាហើយក្នុងនោះក៏បានជឿជាក់ថាដែរមិនមានបេក្ខភាពច្រើនឡើយសម្រាប់តំណែងនេះពេលលោកSarriចាកចេញ។

អតីតវិរៈបុរសក្លឹបគឺFrank LampardដែលទើបបានជួយDerby Countyឡើងមកលីកកំពូលអង់គ្លេសរដូវកាលក្រោយនោះគឺជាមនុស្សទី១ដែលមានអទិភាពជាងគេដោយក្នុងនោះក៏មានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ក្លឹបផងដែរ៕

ប្រែសម្រួល:Lee