Spurs​ដំណើរកីឡាដ្ឋានតម្លៃ១ពាន់លានដុល្លាររួចរាល់មែន ប៉ុន្តែនៅមិនទាន់បានទទួលអជ្ញាប័ណ្ណ​ពីសុវត្ថិភាពពេញលេញឡើយ

0

មកដល់ពេលនេះទោះបីជាបញ្ចប់ទៅនៃរដូវកាលក៏ពិតមែនប៉ុន្តែក្លឹបថ្មីរបស់ក្លឹបមាន់ខ្នាយមាសSpursដែលបានចំណាយពេលសាងសង់អស់រយៈពេលរាប់សិបឆ្នាំនិងមានតម្លៃជាង១ពាន់លានដុល្លារនោះគឺនៅមិនទាន់ចប់ការងារដែលនៅសេសសល់១០០ភាគរយឡើយ។

អជ្ញាប័ណ្ណបណ្តោះអាសន្នត្រូវបានផ្តល់ឲ្យក្លឹបដើម្បិបើកឲ្យមានការប្រកួតជាច្រើនមកហើយប៉ុន្តែតាមរយៈកុងត្រាSpursនឹងត្រូវធ្វើការងារសាងសងបន្ថែមទៀតត្រូវចាំបាច់ដើម្បីទទួលបានអជ្ញាប័ណ្ណពេញលេញជាពិសេសស្តីពីប្រព័ន្ធសុវត្ថិភាពហើយជឿជាក់ថាត្រូវតែរួចរាល់ឲ្យទាន់មុនរដូវកាលថ្មីមកដល់។

ក្លឹបត្រូវបានគេមើលឃើញថានឹងត្រូវចំណាយលុយមួយចំនួនធំទៀតដើម្បីធ្វើការងារនេះហើយក្នុងនោះប្រធានក្លឹបលោកDaniel Levyនឹងអាចទាញយកថវិកាដែលទទួលបានពីការលក់សំបុត្រចូលទស្សនការប្រកួតផ្តាច់ព្រ័ត្រChampion Leagueនៅប្រទេសអេស្បាញជាមួយនឹងLiverpoolចំនួន៦២០០០កៅអីនិងប្រាក់រង្វាន់សរុបដែលទទួលបានដើម្បីមកជួយការងារសាងសង់ដែលនៅសល់ទាំងនោះ៕

ប្រែសម្រួល:Lee