Pepនឹងទទួលបានកុងត្រាថ្មី៥ឆ្នាំ ចំណូលសរុប១០០លានផោន

0

កីឡាដ្ឋានEtihadនឹងត្រូវមានវត្តមានរបស់គ្រូបង្វឹកឆ្នើមលោកPep Guardiolaក្នុងរយៈពេលតែ២រដូវកាលទៀតប៉ុណ្ណោះតាមរយៈកុងត្រាជាក់ស្តែងបច្ចុប្បន្នប៉ុន្តែជឿជាក់កំពុងរៀបចំការងារដើម្បីចចារបន្តកុងត្រារបស់គ្រូបង្វឹករូបនេះទោះបីជាព័ត៌មាននៃការរងបម្រាមចូលរួមChampion Leagueរដូវកាលនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយក្តី។

រដូវកាលនេះMan Cityបានលើកពានរង្វាន់ធំៗដល់ទៅ៣ក្នុងដៃទៅហើយដែលវាបានក្លាយទៅជាកត្តាជំរុញឲ្យក្លឹបត្រូវតែសម្រេចចិត្តបន្តកុងត្រាលោកPepបន្ថែមទៀត។ប្រភពព័ត៌មានដ៏គួរឲ្យជឿជាក់មួយនៅអង់គ្លេសបានសរសេរថាក្លឹបMan Cityបានត្រៀមកញ្ចប់លុយរហូតដល់ទៅ១០០លានផោនរួចរាល់ហើយដើម្បីបន្តកុងត្រាថ្មីរយៈពេល៥ឆ្នាំទៀតសម្រាប់លោក។

កុងត្រាថ្មីនេះមានន័យថាPepនឹងត្រូវទទួលបានប្រាក់កម្រៃប្រមាណជា២០លានផោនក្នុងមួយឆ្នាំដែលចំនួននេះមានការកើនឡើងពីកុងត្រាចាស់ដែលលោកទទួលបានតែ១៥លានផោនក្នុងមួយឆ្នាំ៕

ប្រែសម្រួល:Lee