Ramires អតីតកីឡាកររបស់ Chelsea ស្ងាត់ៗទៅដល់ណាហើយ?

0

កីឡាករប្រេស៊ីល Ramires មកដល់ពេលនេះបាននឹងត្រៀមខ្លួនដើម្បីចាកចេញពីក្លឹបចិន Jiangsu Suning នៅពេលដែលកិច្ចសន្យាដែលនៅសេសសល់មានត្រឹមរយៈពេល៦ខែមុនពេលដែលវាត្រូវផុតកំណត់។

Flamengo ស្ថិតក្នុងចំណោមក្លឹបប្រេស៊ីលចំនួន៤ផ្សេងទៀតដែលគេជឿជាក់ថាកំពុងទាក់ទងអតីតខ្សែបម្រើកណ្តាលរបស់ក្លិប Chelsea រូបនេះនៅក្រោយការចាកចេញពីប្រទេសចិន។

កាសែត O Tempo បានឱ្យដឹងថាក្នុងនោះផងដែរក៏មានក្លឹបផ្សេងទៀតដែលកំពុងប្រជែងគ្នាដើម្បីចុះហត្ថលេខា ជាមួយនឹងកីឡាករវ័យ៣២ឆ្នាំរូបនេះដូចជាCruzeiro, Palmeiras និង Atletico Mineiroនិងលើសពីនេះក៏មានក្លឹបទ្វីបអឺរ៉ុបរួមទាំងក្រុមអ៊ីតាលីដូចជាInter Milan និង Lazio ផងដែរ៕

ប្រែសម្រួល:Lee