បរទេស៖
FIFA បានធ្វើការប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាគណៈកម្មាធិការវិន័យរបស់ខ្លួន បានដាក់ទណ្ឌកម្មទៅលើក្លឹបបាល់ទាត់បែលហ្ស៊ិក Anderlecht និងសមាគមកីឡាបាល់ទាត់បែលហ្ស៊ិក ហើយក្រោយរកឃើញថាមានការការរំលោភបំពានទាក់ទងនឹងការផ្ទេរ និងការចុះឈ្មោះកីឡាករដែលមានអាយុក្រោម១៨ឆ្នាំ។
Anderlecht ត្រូវបានគេរកឃើញថាបានរំលោភលើបទបញ្ជារបស់ FIFA ដែលពាក់ព័ន្ធនឹងការចុះហត្ថលេខា កីឡាករបួននាក់។ ជាលទ្ធផលគណៈកម្មាធិការវិន័យរបស់ FIFA បានសម្រេចដាក់ពិន័យជាប្រាក់ចំនួន២០០០០០ហ្វ្រង់ស្វីស ប្រហែលជា១៩៨០០០ដុល្លារអាមេរិកទៅលើក្លិប។
រីឯសមាគមកីឡាបាល់ទាត់បែលហ្ស៊ិក ក៏ត្រូវបានFIFAដាក់ពិន័យជាប្រាក់ចំនួន២៣០០០០ហ្វ្រង់ស្វីស ឬប្រហែល២២៨០០០ដុល្លារអាមេរិកផងដែរ៕
ប្រែសម្រួល:Lee